បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​វិច្ឆិកា

ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់។—១ថែ. ៥:១៨

យើង​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​អរគុណ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន។ យើង​អាច​អរគុណ​លោក​សម្រាប់​អ្វី​ល្អ​ណា​ក៏​ដោយ​ដែល​យើង​មាន ដោយ​សារ​គ្រប់​ទាំង​របស់​ល្អ​មក​ពី​លោក។ (​យ៉ា. ១:១៧​) ជា​ឧទាហរណ៍ យើង​អាច​អរគុណ​លោក​ចំពោះ​ផែន​ដី​ដ៏​ស្រស់​ស្អាត​និង​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​បង្កើត។ យើង​ក៏​អាច​ប្រាប់​លោក​អំពី​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ជីវិត ក្រុម​គ្រួសារ មិត្ត​ភក្ដិ និង​សេចក្ដី​សង្ឃឹម។ ម្យ៉ាង​ទៀត យើង​ចង់​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​ឲ្យ​យើង​មាន​ឯកសិទ្ធិ​ធ្វើ​ជា​មិត្ត​របស់​លោក។ យើង​ប្រហែល​ជា​ត្រូវ​ខំ​ប្រឹង​ជា​ខ្លាំង​ដើម្បី​គិត​អំពី​មូលហេតុ​ដែល​យើង​ផ្ទាល់​គួរ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​រមិល​គុណ។ មនុស្ស​ច្រើន​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ចង់​បាន ជា​ជាង​ទៅ​លើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ដែល​ពួក​គេ​មាន។ បើ​យើង​ចាប់​ផ្ដើម​ទទួល​ឥទ្ធិពល​ពី​ចិត្ត​គំនិត​នេះ ការ​អធិដ្ឋាន​របស់​យើង​អាច​មាន​តែ​សំណូម​ពរ​ប៉ុណ្ណោះ។ ដើម្បី​ការ​ពារ​មិន​ឲ្យ​នេះ​កើត​ឡើង យើង​ត្រូវ​បន្ដ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ ហើយ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​ធ្វើ​សម្រាប់​យើង។—លូក. ៦:៤៥ w​២៣.០៥ ទំ.៤ វ.៨​-​៩

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​៧ ខែ​វិច្ឆិកា

ចូរ . . . បន្ត​សុំ​ដោយ​មាន​ជំនឿ និង​ដោយ​មិន​សង្ស័យ​សោះ។—យ៉ា. ១:៦

ក្នុង​នាម​ជា​បិតា​ដែល​ស្រឡាញ់​យើង ព្រះ​យេហូវ៉ា​មិន​ចង់​ឃើញ​យើង​ឈឺ​ចាប់​ទេ។ (​អេ. ៦៣:៩​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​ការ​ពារ​យើង​ពី​ទុក្ខ​លំបាក​ទាំង​អស់​ដែល​អាច​ប្រៀប​ដូច​ជា​ទន្លេ​ឬ​ភ្លើង​ទេ។ (​អេ. ៤៣:២​) ប៉ុន្តែ លោក​សន្យា​ថា​លោក​នឹង​ជួយ​យើង​ឲ្យ​«​ឆ្លង​កាត់​»​ទុក្ខ​លំបាក​ទាំង​នោះ។ ម្យ៉ាង​ទៀត មិន​ថា​យើង​មាន​ទុក្ខ​លំបាក​អ្វី​នៅ​ឥឡូវ​នេះ​ក្ដី លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​តែង​តែ​អាច​រក្សា​ចំណង​មិត្តភាព​ជា​មួយ​លោក​ឲ្យ​រឹង​មាំ។ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យើង​នូវ​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។ (​លូក. ១១:១៣; ភី. ៤:១៣​) ជា​លទ្ធផល យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​តែង​តែ​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ ហើយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ទុក​ចិត្ត​លោក។ (​ហេ.១១:៦​) ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​បញ្ហា​របស់​យើង​គឺ​ហួស​ពី​សមត្ថភាព​របស់​យើង។ យើង​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​សង្ស័យ​ថា តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឬ​ក៏​យ៉ាង​ណា។ ប៉ុន្តែ គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ដោយ​ឫទ្ធានុភាព​របស់​ព្រះ យើង​អាច​«​លោត​រំលង​កំពែង​បាន​»។ (​ចសព. ១៨:២៩​) ដូច្នេះ​ជា​ជាង​បន្ត​មាន​ការ​សង្ស័យ យើង​គួរ​អធិដ្ឋាន​ដោយ​មាន​ជំនឿ​និង​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។—យ៉ា. ១:៦, ៧ w​២៣.១១ ទំ.២២ វ.៨​-​៩

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សៅរ៍ ទី​៨ ខែ​វិច្ឆិកា

សេចក្ដី​ស្រឡាញ់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា។ រលក​បោក​បក់​មិន​អាច​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ទេ ហើយ​ទឹក​ទន្លេ​ក៏​មិន​អាច​បំផ្លាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ។—សាឡូ. ៨:៦, ៧

នេះ​ជា​ការ​ពណ៌នា​ដ៏​ពីរោះ​អំពី​សេចក្ដី​ស្រឡាញ់​ពិត! ពាក្យ​ទាំង​នេះ​លើក​ទឹក​ចិត្ត​គូ​ប្ដី​ប្រពន្ធ​ថា អ្នក​អាច​មាន​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ គឺ​ត្រូវ​ការ​ការ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​ប្ដី​ប្រពន្ធ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​មួយ​ជីវិត។ ជា​ឧទាហរណ៍ ភ្នក់​ភ្លើង​អាច​នៅ​ឆេះ​បាន លុះ​ត្រា​តែ​បុគ្គល​ណា​ម្នាក់​បន្ត​ដាក់​អុស។ បើ​គ្មាន​នរណា​ធ្វើ​ដូច្នេះ​ទេ ភ្លើង​នោះ​នឹង​រលត់​ទៅ។ ស្រដៀង​គ្នា​ដែរ សេចក្ដី​ស្រឡាញ់​រវាង​ប្ដី​និង​ប្រពន្ធ​អាច​នៅ​គង់​វង្ស​ជា​និច្ច​បាន លុះ​ត្រា​តែ​ពួក​គេ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ ជួន​កាល ប្ដី​ប្រពន្ធ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​កំពុង​រសាយ​ទៅ ជា​ពិសេស​ពេល​ពួក​គេ​ជួប​បញ្ហា​លុយ​កាក់ បញ្ហា​សុខភាព ឬ​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​«​អណ្ដាតភ្លើង​ដែល​មក​ពី​យ៉ា​»​ឆេះ​ជា​និច្ច ទាំង​ប្ដី​ទាំង​ប្រពន្ធ​គួរ​ខំ​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ w​២៣.០៥ ទំ.២០​-​២១ វ.១​-​៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក